ភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ – ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងលោកស្រី លាង បុប្ផា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង កិច្ចសន្ទនាធុរកិច្ចកម្ពុជា–វៀតណាម ដែលរៀបចំឡើងនៅសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចជំនួបនេះបានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកភាពជាដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។
Phnom Penh, 15 July 2026 (Afternoon)– Oknha Huot Chhoeun, President of the Kampong Cham Provincial Chamber of Commerce, accompanied by Ms. Leang Bopha, Vice President of the Kampong Cham Provincial Chamber of Commerce, attended a Cambodia–Vietnam Business Dialogue held at the Cambodia Chamber of Commerce. The meeting provided a valuable platform for Cambodian and Vietnamese business leaders to strengthen economic cooperation, foster trade and investment partnerships, and explore new opportunities for bilateral commercial collaboration.