នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
តំណាងឱ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម នាងខ្ញុំមានកិត្តិយសបានចូលរួមក្នុង “កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
កិច្ចពិភាក្សានេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរយោបល់ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
On the morning of August 26, 2026, representing the Kampong Cham Provincial Chamber of Commerce, I had the honor of participating in the “Discussion between the Cambodia Chamber of Commerce and the Ministry of Mines and Energy.”
The meeting was held under the distinguished leadership of Oknha Kith Meng, President of the Cambodia Chamber of Commerce, and H.E. Keo Rattanak, Minister of Mines and Energy.
The discussion served as an important platform for exchanging views, addressing challenges, and exploring solutions to strengthen cooperation between the public and private sectors. It also focused on promoting the development of Cambodia’s mining and energy sectors in a more efficient, sustainable, and effective manner.