នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ ខ្ញុំមានកិត្តិយសបានចូលរួមក្នុង កិច្ចសន្ទនាគោលនយោបាយ ស្តីពី៖
«ការលើកកម្ពស់កិច្ចសន្ទនាយុទ្ធសាស្ត្រ កម្ពុជា–ជប៉ុន–អាស៊ាន៖ សារសកលរបស់ជប៉ុនស្តីពីសន្តិភាព និងសន្តិសុខមនុស្ស»។
កិច្ចសន្ទនានេះមានវាគ្មិន៖
ឯកឧត្តមបណ្ឌិត គិន ភា
សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ដឹកនាំសម្របសម្រួលដោយ៖
លោកបណ្ឌិត សឿន សំ
នាយកស្តីទី នាយកដ្ឋានទំនាក់ទំនងសាធារណៈ
រាជបណ្ឌិត្យសភាកម្ពុជា
កិច្ចសន្ទនានេះបានផ្តល់នូវចំណេះដឹង និងទស្សនៈដ៏មានតម្លៃពាក់ព័ន្ធនឹង សន្តិភាព សន្តិសុខមនុស្ស កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទំនាក់ទំនងយុទ្ធសាស្ត្ររវាងកម្ពុជា ជប៉ុន និងអាស៊ាន។
ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដែលបានចូលរួមស្តាប់ការចែករំលែកដ៏មានអត្ថន័យ និងបានស្វែងយល់បន្ថែមអំពីបញ្ហាយុទ្ធសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
Speaker:
H.E. Dr. Kin Phea
Alternate Member of the Royal Academy of Cambodia
Director General, Institute of International Relations, Royal Academy of Cambodia
Moderator:
Dr. Seun Sam
Acting Director, Department of Public Relations
Royal Academy of Cambodia
The dialogue provided a valuable opportunity to deepen understanding of Japan’s perspectives on peace, human security, regional cooperation, and the evolving strategic relationship between Cambodia, Japan, and ASEAN.
I greatly appreciated the opportunity to listen to distinguished scholars and engage in meaningful academic and policy discussions on issues of regional and international significance.