ភ្នំពេញ, នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី លាង បុប្ផា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម តំណាងឱ្យ ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើក មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦ (Cambodia Industrial Development Summit & Expo 2026) ដែលប្រារព្ធធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងអ្នកជំនាញជាតិ-អន្តរជាតិ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។
មហាសន្និបាតឆ្នាំ២០២៦នេះ រៀបចំឡើងក្រោមបាវចនាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖ «រូបមន្ត ស្តង់ដារ និងសមត្ថភាព» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រឹងគុណភាព ផលិតភាព និងការប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
Phnom Penh, 17 July 2026 – Ms. Leang Bopha, Vice President of the Kampong Cham Provincial Chamber of Commerce, representing Oknha Huot Chhoeun, President of the Kampong Cham Provincial Chamber of Commerce, attended the opening ceremony of the Cambodia Industrial Development Summit and Industry Expo 2026.
The three-day event, held from 17 to 19 July 2026 at the Diamond Island Convention and Exhibition Centre (Koh Pich), Phnom Penh, brings together government leaders, private sector representatives, development partners, investors, and industry experts to promote industrial development, innovation, and investment in Cambodia.