ៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងក្នុងការអមដំណើរ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរាជទូតនេប៉ាល់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នគរបាល គឹម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជំនួបនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងការពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការសម្របសម្រួលកាន់តែជិតស្និទ្ធ និងការចែករំលែកព័ត៌មាន។
កិច្ចពិភាក្សាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុដែលគួរឱ្យសង្ស័យ និងការតាមដានលំហូរមូលនិធិខុសច្បាប់ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់សន្តិសុខក្នុងតំបន់ គោរពនីតិរដ្ឋ និងជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែនប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន។
On 7 July 2026, I had the distinct honor of accompanying H.E. Dhan Bahadur Oli, Ambassador of Nepal to the Kingdom of Cambodia, on a courtesy call to H.E. Pol. Lt. Gen. Kem Sarin, Deputy Director General of the General Department of Immigration. The meeting served as a valuable opportunity to exchange views on strengthening bilateral cooperation in combating online scams, preventing and suppressing human trafficking, and enhancing collaborative efforts to address transnational crime through closer coordination and information sharing. Both sides reaffirmed their shared commitment to promoting regional security, the rule of law, and effective cross-border cooperation. The discussions also covered cooperation in monitoring suspicious financial transactions and tracing the movement of illicit funds associated with transnational criminal activities.